អារម្ភកថា របស់ប្រធានអគ្គនាយកធនាគារ

សារលិខិតរបស់លោកប្រធានអគ្គនាយក
ធនាគារឯកទេសវិនិយោគទីមួយ


សេដ្ឋកិច្ច និងផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា បានមាន កំណើនទ្បើងវិញក្នុងអត្រា៦ភាគរយចាប់តាំង ពីឆ្នាំ ២០០៩/២០១០ ហើយបើ តាមការព្យាករណ៍ អត្រាកំណើនសម្រាប់ឆ្នាំ ២០១២-២០១៣អាចនឹងមានចំនួន ប្រមាណ៧ភាគរយ ។ ហេតុដូចនេះ ឆ្នាំ២០១៣​​​ នឹង ក្លាយជាឆ្នាំសម្រាប់ ការអភិវឌ្ឍន៍ និង ភាពលូតលាស់នៃកិច្ចប្រតិបត្តិការ ថែមទាំងសម្រាប់ការអនុវត្តន៍ ចក្ខុវិស័យនៃយុទ្ធសាស្រ្តរយៈពេលវែងរបស់ធនាគារឯកទេសវិនិយោគទីមួយ

ចាប់តាំងពីឆ្នាំ ២០០៦ ធនាគារឯកទេសវិនិយោគទីមួយ បានដើរតួនាទី យ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍ និង វិនិយោគ ជាមួយនឹងការជឿជាក់របស់យើង លើភាពដ៏រឹងមាំនៃសេដ្ឋកិច្ចសង្គម និងអនាគតរបស់ប្រទេសកម្ពុជា​ រួមមាន សហគ្រាសធន​តូច មធ្យម​ និងវិស័យឯកជន ។ ភាពលេចធ្លោរបស់ ធនាគារឯកទេសវិនិយោគទីមួយ ភាពជាអ្នកដឹកនាំ ក្នុងវិស័យហិរញ្ញវត្ថុរបស់ ប្រទេសកម្ពុជា ចក្ខុវិស័យនៃយុទ្ធសាស្រ្ត ក្រមសីលធម៌ក្នុងការប្រកបអាជីវកម្ម សេវាបំរើអតិថិជន និងសុទិដ្ឋិនិយមក្នុងភាព រីកចំរើនរបស់ប្រទេសកម្ពុជា បានធ្វើអោយយើងរក្សាការប្តេជ្ញា យ៉ាងពេញលេញដោយបន្តការសន្យា ផ្តល់អោយអតិថិជនដ៏មានតំលៃរបស់យើង និងអតិថិជននាពេលអនាគត នូវការជួយជ្រោមជ្រែងពួកគេ ដើម្បីអភិវឌ្ឍន៍ និងធ្វើអោយអាជីវកម្មរបស់ពួកគេ ប្រកបដោយភាពរីកលូតលាស់ សម្រាប់រយៈពេលវែង

ភាពជោគជ័យរបស់អតិថិជនយើង គឺជាភាពជោគជ័យរបស់យើង ផងដែរ ។ ចក្ខុវិស័យនៃយុទ្ធសាស្រ្តរបស់ ធនាគារឯកទេសវិនិយោគទីមួយ ត្រូវបានរៀបចំទ្បើងតាមរយៈគោលគំនិតនេះ ។ ​វាក៏បានរួមបញ្ចូលទាំង និរន្តភាពនៃ គោលការណ៍អាជីវកម្ម ការធ្វើអោយប្រសើរឡើងនៃកិច្ចប្រតិបត្តិការ ​​​ការបង្កើនសំពៀតឥណទាន និងសំរេចឲ្យបាន នូវបទដ្ឋានអភិបាលកិច្ចល្អ ព្រមទាំងការអនុវត្តដ៏ល្អឥតខ្ជោះរបស់ក្រុមហ៊ុនជាសាកល ។ យើងគឺតែងតែត្រូវ បានកំណត់ថា អ្នកដឹកនាំអាជីវកម្មគំរូក្នុងកម្ពុជា រួមទាំងភាពទទួលខុសត្រូវ តម្លាភាព ភាពគុណូធិបតេយ្យ​ ​ ការគ្រប់គ្រងហានិភ័យ អភិបាល កិច្ចទស្សនៈវិស័យ ទាំងថ្នាក់ជាតិ និងអន្តរជាតិសម្រាប់ប្រទេសកម្ពុជា ថែមទាំងអាជីវកម្មផងដែរ ។ ដូច្នេះយើងសូមស្នើសុំធនាគារជាតិនៃកម្ពុជា មេត្តាទទួលស្គាល់នូវគោលគំនិតទាំង​នេះ និងបទបញ្ញត្តិចុងក្រោយលើអភិបាល កិច្ចសម្រាប់វិស័យធនាគាររបស់យើង​។

សារៈសំខាន់របស់សហគ្រាស ធនតូច មធ្យម ​និងវិស័យឯកជន គីជាដំណាក់កាលរបស់រាជរដ្ឋាភិបាល​ដំណាក់កាលទីII នៃគំរោង​អភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុ ឆ្នាំ២០១១-២០២០។ រាជរដ្ឋាភិបាលរបស់យើងគឺបាននិង កំពុងស្វះស្វែងយ៉ាង​​សកម្មក្នុងការទាក់ទាញ ម៉ាក្រូសេដ្ឋកិច្ចនិង គោលនយោបាយ គ្រប់គ្រងសារពើពន្ធដើម្បីជួយគាំទ្រ ដល់ការរីកចំរើន លូតលាស់នេះភាពអភិវឌ្ឍន៍ក្នុងវិស័យហិរញ្ញវត្ថុ គឺត្រូវបានសង្ឃឹមថានឹ បន្តជួយអោយសេដ្ឋកិច្ចមានដំណើរការរីកចំរើនទៅមុខ យើងបានឃើញ ភស្តុតាងនៃការរីកចំរើន របស់ប្រទេសកម្ពុជានេះតាមរយៈចំណាត់ថ្នាក់ក្នុងជួរ សេដ្ឋកិច្ច សមាហរន្នកម្មពិភពលោកចុងក្រោយ​បង្អស់​ នៃសន្ទទស្សន៍ ប្រកួតប្រជែង ជាសាកលលើកទី៨៥ ក្នុងចំណោម ១៤៤ប្រទេស (២៤កន្លែងចាប់តាំងពី របាយការណ៍ប្រចាំឆ្នាំ ២០១០-២០១១) ។ ដូចដែលប្រទេសកម្ពុជាបាននឹងកំពុង បន្តកិច្ចខិតខំប្រឹងប្រែង អោយមាន ការរីកចំរើនយើង នឹងខិតខំបង្កើនល្បឿននៃការលូតលាស់តាមរយៈ ចំណូល ជាមធ្យម ខាងប្រជាសាស្រ្ត ដែលអាចនឹងជួយពន្លឿន បន្ថែមដល់ការរីកចំរើននៃ សេដ្ឋកិច្ចនាពេលខាងមុខ​ ។ធនាគារឯកទេសវិនិយោគទីមួយ គឺត្រៀមខ្លួន ជាស្រេចសម្រាប់ការបំរើលើកំណើន លូតលាស់នៃចំណែក អតិថិជនជាមួយនឹង សេវាកម្មហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះរបស់យើង។

ឆ្នាំថ្មីបាននាំមកនូវឪកាសដ៍ត្រចះត្រចង់ និងកិតិ្តស័ព្ទល្បីល្បាញ ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល និងជា ប្រធានអគ្គនាយកនៃ ធនាគារ ឯកទេសវិនិយោគទីមួយ ខ្ញុំសូមឆ្លៀតយកឪកាសនេះ ដើម្បីថ្លែងអំណរគុណដល់ អ្នកទាំងអស់ គ្នាដែលបានគាំទ្រយ៉ាងខ្លាំងក្លា នាពេលកន្លងមក ហើយថែមទាំង​បានបង្ហាញឲ្យឃើញថា អនាគតរបស់យើងអាចសម្រេចបានទៅយ៉ាងមុតមាំ។ សូមថ្លែងអំណរគុណដល់ធនាគារជាតិនៃកម្ពុជា និងបណ្តាអាជ្ញាធរ មានសមត្ថកិច្ចទាំងឡាយសម្រាប់ ការគាំទ្រ និង​ណែនាំ បុគ្គលិកទាំងអស់ របស់យើងគ្រប់បណ្តាការិយាល័យទាំងអស់ ក្នុងប្រទេសកម្ពុជា និងរាល់ដៃគូ អាជីវកម្ម និងអតិថិជនដ៍មានតំលៃទាំងអស់។

យើងទន្ទង់រង់ចាំសហការជាមួយអ្នកទាំងអស់គ្នា ដើម្បីភាពជោគជ័យ ​​ ​រាល់សេចក្តីប្រឹងប្រែងទាំងអស់ក្នុងឆ្នាំ២០១៣ និងឆ្នាំតទៅមុខទៀតអ្នកឧកញ៉ា ហួត វ៉ាន់ថន
ប្រធានអគ្គនាយកធនាគារ