ពត៌មានស្តីពីធនាគារឯកទេសវិនិយោគទីមួយ

ធនាគារឯកទេសវិនិយោគទីមួយ (FISB) គឺជាធនាគារមួយក្នុងចំណោមធនាគារ ឯកទេសចុះបញ្ជីដែលមានតែចំនួនប្រាំមួយប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជា - ដែលមានសិទ្ធិពេញលេញក្នុងការផ្តល់កម្ចី - កម្ចីមានកាលកំណត់ និង កម្ចី
រូបារូប - ដល់សហគ្រាសធុនតូច និងមធ្យម (SMEs).

តាំងពីបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងខែ តុលា ឆ្នាំ ២០០៥ មក (FISB) បានកើនឡើងស្វ័យគុណដែលជាការឆ្ការផ្លូវសំរាប់ការបន្តការលូតលាស់ និងសេវាកម្មសំរាប់អនាគត។ ទ្រព្យសកម្ម និងអតិថិជនរបស់ធនាគារឯកទេស វិនិយោគទីមួយ (FISB).

ប្រវត្តិសាស្ត្រ

ធនាគារឯកទេសវិនិយោគទីមួយត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនាថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០០៥ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណផ្នែកធនាគារឯកទេស ពីធនាគារជាតិនៃកម្ពុជា។ ក្រោមការដឹកនាំរបស់ឯកឧត្តមអ្នកឧកញ៉ា ហួត វណ្ណថន (Huot Vanthan) ធនាគារឯកទេសវិនិយោគទីមួយ (FISB) បានក្លាយ ទៅជាផ្នែករួមមួយនៃវិស័យធនាគាររបស់កម្ពុជា តាមរយៈការផ្តល់នូវសេវា
ប្រាក់កម្ចីដល់គ្រប់ស្រទាប់វណ្ណៈនៅក្នុងសង្គមស៊ីវិល - ចាប់ពីកសិករជនបទ រហូតដល់អាជីវកររស់នៅក្នុងទីក្រុង។

ក្នុងឆ្នាំ ២០០៦ ធនាគារឯកទេសវិនិយោគទីមួយ (FISB) បានចាប់ផ្តើមបើក យុទ្ធនាការទំនាក់ទំនងសាធារណៈ ដើម្បីណែនាំអំពីធនាគាររបស់ខ្លួនជូនដល់ ប្រជាជនកម្ពុជា។ ធនាគារបានបោះពុម្ពផ្សព្វផ្សាយឯកសារផ្សាយពាណិជ្ជកម្ម ផ្សេងៗ និងបន្តជំរុញការកសាងនូវការជឿទុកចិត្ត និងគុណភាពល្អក្នុងផ្នត់គំនិត របស់អតិថិជនរបស់ខ្លួនដែលមានចំនួនកាន់តែច្រើន ឡើងៗ។ មួយឆ្នាំកន្លង ទៅក្នុងឆ្នាំ ២០០៧ ការផ្តោតរបស់យើងខ្ញុំគឺទៅលើកិច្ចប្រឹងប្រែងយ៉ាងមុតមាំ ក្នុងការពង្រឹងផ្ទៃ់ក្នុងជាមួយផ្នែកផ្សេងៗរបស់ក្រុមហ៊ុនលើផ្នែកកម្ចីគណនេយ្យ បេឡារ សេវាបំរើអតិថិជន និងពត៌មានវិទ្យា។

នៅពេលដែលធនាគារឯកទេសវិនិយោគទីមួយ (FISB) បានឈានមកដល់ខួប លើកទីបីនៃប្រតិបត្តិការរបស់ខ្លួន ម្ចាស់ភាគហ៊ុន និងក្រុមប្រឹក្សាភិបាល របស់ធនាគារឯកទេស វិនិយោគទីមួយ (FISB) បានប្រកាសគោលបំណង របស់ខ្លួនក្នុងការបង្កើនទុនរបស់ធនាគារឯកទេសវិនិយោគទីមួយ (FISB) ដល់ទៅ ១២ លានដុល្លារដើម្បីរក្សាឱ្យការផ្គត់ផ្គង់ហិរញ្ញប្បទានប្រកបដោយ និរន្តរភាពក្នុងស្ថានភាពសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន។

Top

ចក្ខុវិស័យ និងយុទ្ធសាស្ត្រសំរាប់អនាគត

ខណៈពេលដែលសេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍន៍ពេញលេញហើយនេះយុទ្ធ សាស្ត្ររបស់ធនាគារក៏មានការអភិវឌ្ឍន៍ ដូចគ្នានេះដែរ ដើម្បីផ្តល់នូវសេវា
ប្រាក់កម្ចីដើម្បីឆ្លើយតបទៅនឹងនិន្នាការ និងការអនុវត្តន៍សេដ្ឋកិច្ចបច្ចុប្បន្ន។ ធនាគារទទួលស្គាល់ថា អទិភាពចំបងសំរាប់ការទទួលបានជោគជ័យ និងការ លូតលាស់បំផុតនោះគឺការផ្តល់នូវសេវា និងជំនាញប្រកបដោយគុណភាព ដល់អតិថិជន និងផ្នែកផ្សេងៗទៀត។

  • ផ្នែកផ្សេងៗមូលនិធិកម្ចីគ្មានកំណត់ផ្តល់ជូនដល់វិស័យទាំងអស់នៃសេដ្ឋកិច្ច កម្ពុជាដែលកំពុងមានកំណើន។
  • ការស្រាវជ្រាវ និងអភិវឌ្ឍន៍បង្កើតក្រុមអភិវឌ្ឍន៍អាជីវកម្មសហគ្រាសធុនតូច និងមធ្យមដើម្បីសហការជាមួយនឹងអ្នកសេដ្ឋកិច្ច ស្ថាប័នហិរញ្ញវត្ថុ និង វិជ្ជា ករថ្នាក់ជាតិ និងអន្តរជាតិនាំមុខគេដើម្បីយល់អំពីនិន្នាការ និងការអនុវត្តន៍ នាពេលបច្ចុប្បន្ន។
  • ការកំណត់តម្លៃតាមដានការកំណត់តម្លៃនៃទីផ្សារហិរញ្ញវត្ថុក្នុងតំបន់ និងទូទាំងពិភពលោក។
  • ទីផ្សារ និងការផ្សាយពាណិជ្ជកម្មបោះពុម្ពឯកសារវិជ្ជាជីវៈប្រកបដោយ គុណភាពសំរាប់ការផ្សព្វផ្សាយទៅខាងក្រៅ និងការប្រើប្រាស់ទូទៅ។
  • ការគ្រប់គ្រងហានីភ័យឥណទានវាយតម្លៃផលបត្រ័របស់អតិថិជននិងពិនិត្យ យ៉ាងទៀងទាត់នូវការអនុវត្តន៍របស់អតិថិជន។
  • ធនធានមនុស្សទទួលស្គាល់បុគ្គលឆ្នើម និងកសាងនូវប្បធម៌ធ្វើការជាក្រុម និងបង្កើតផ្នត់គំនិតរួមគ្នា។
  • ព័ត៌មានវិទ្យាប្រើប្រាស់បច្ចេកវិទ្យាទំនើបៗដើម្បីសំរួលឱ្យការងាររបស់ និយោជិតនិងអតិថិជនកាន់តែមានប្រសិទ្ធភាព។
  • ការគ្រប់គ្រងផ្ទៃក្នុងធ្វើសវនកម្មផ្ទៃក្នុងយ៉ាងទៀងទាត់ដើម្បីជាការ គោរពអនុវត្តន៍តាមច្បាប់ជាតិនិងធានានូវតម្លាភាពជូនដល់អតិថិជន។

Top