ឥណទានរូបារូប

ក្នុងពេលដែលកម្ចីមានកាលកំណត់មានលក្ខណៈល្អប្រសើរបំផុតសំរាប់អាជីវកម្ម ដែលបង្កើតប្រាក់ជារៀងរាល់ខែនោះ គណនីឥណទានរូបារូបលើសមានលក្ខណៈ ស័ក្តិសមណាស់សំរាប់បុគ្គលដែលត្រូវការការបង្វិលសាច់ប្រាក់ញឹកញាប់។
ឧទាហរណ៍ដូចជាហាងលក់គ្រឿងទេសន៍ ឬ ស្ថានីយប្រេងឥន្ធនៈជាដើម។ ជាមួយនឹងជំរើសឥណទានដែលបានកំណត់ជាមុន លោកអ្នកទទួលបានជំរើស ច្រើននិងសេរីភាពក្នុងការប្រើប្រាស់មូលនិធិរបស់លោកអ្នកទៅតាមល្បឿន ដែលងាយស្រួល និងស័ក្តិសមសំរាប់លោកអ្នក។

ការដាក់ពាក្យសុំកម្ចីរូបារូប

ដំណើរការដាក់ពាក្យសុំគណនីឥណទានរូបារូប គឺស្រដៀងគ្នាទៅនឹងកម្ចីមាន កាលកំណត់ដែរ។ អ្វីដែលខុសប្លែកគ្នានោះគឺគ្រាន់តែតំរូវថាអាជីវកម្មរបស់ លោកអ្នកត្រូវគោរពអនុវត្តតាមដំណើរការរាយការណ៍ប្រចាំខែ/ជាទៀងទាត់ ប៉ុណ្ណោះ។ ទន្ទឹមនឹងការបំពេញនូវពាក្យសុំពីរទំព័រនេះ យើងខ្ញុំស្នើឱ្យលោកអ្នក
ភ្ជាប់មកជាមួយនូវឯកសារដូចតទៅ ប្រសិនបើមាន ៖

 • ច្បាប់ថតចំលងនៃអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួន ឬលិខិតឆ្លងដែន
 • ច្បាប់ថតចំលងការចុះបញ្ជីលិខិតប្រកាសនីយបត្រ័តក្កកម្ម
 • ច្បាប់ថតចំលងវិញ្ញាបនបត្រចុះបញ្ជីរបស់ក្រុមហ៊ុន
 • ច្បាប់ថតចំលងនៃឯកសារបញ្ជាក់អំពីកម្មសិទ្ធិលើទ្រព្យធានា
 • ច្បាប់ថតចំលងរបាយការណ៍របស់ធនាគារ
 • ច្បាប់ថតចំលងរបាយការណ៍ហិរញ្ញវត្ថុ រួមមាន ៖
  • គណនីលទ្ធផលសំរាប់រយៈពេលមួយឆ្នាំ/ខែ
  • តារាងតុល្យការ
  • របាយការណ៍លំហូរសាច់ប្រាក់
 • ច្បាប់ថតចំលងលក្ខន្តិកៈក្រុមហ៊ុន (MoAA)
 • បញ្ជីសន្និធិ ឬសារពើភ័ណ្ឌ
 • ឯកសារផ្សេងទៀតដែលទាក់ទិនទៅនឹងអាជីវកម្ម

Top

អត្រាការប្រាក់

អត្រាការប្រាក់មានកម្រិតថោកប្រៀបធៀបទៅទីផ្សារ ហើយដោយផ្អែក ទៅតាមលក្ខណៈវិនិច្ឆ័យដូចតទៅ ៖

 • ចំនួនកម្ចីដែលបានស្នើសុំ
 • ថេរវេលានៃកម្ចី
 • កេរ្តិ៍ឈ្មោះរបស់អតិថិជន
 • ប្រភេទអាជីវកម្ម
 • ទ្រព្យធានា
 • គោលបំណងក្នុងការខ្ចីកម្ចី

ការប្រើប្រាស់ឥណទានរូបារូប (Overdraft)

ម្ចាស់គណនីឥណទានរូបារូប (Overdraft) ត្រូវតែគោរពអនុវត្តនូវសកម្មភាព ខាងក្រោមនេះ ៖

 • ត្រូវរៀបចំផ្តល់របាយការណ៍ហិរញ្ញវត្ថុយ៉ាងតិចបំផុត១ដងក្នុងមួយសប្តាហ៍
 • បង់ការប្រាក់នៅរៀងរាល់ចុងខែនីមួយៗ
 • សងទឹកប្រាក់កម្ចីសរុបនៅចុងថេរវេលានៃកម្ចី

Top