កម្ចីមានកាលកំណត់

ជាមួយនឹងគោលនយោបាយគ្មានការរើសអើងរបស់ធនាគារឯកទេសវិនិយោគ ទីមួយ (FISB) ការទទួលបានកម្ចីសំរាប់អាជីវកម្មរបស់លោកអ្នកគឺមានលក្ខណៈ រហ័ស និងងាយស្រួល។ ធនាគារឯកទេសវិនិយោគទីមួយ (FISB) គឺជាធនាគារ មួយក្នុងចំណោមធនាគារឯកទេសទីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែល មានទុនដំបូង ចំនួន ៣,៨ លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០០៥ ហើយជា មួយនឹងកេរ្តិ៍ឈ្មោះដែលកាន់តែល្បីល្បាញទៅៗរបស់ខ្លួន ទុនរបស់ធនាគារបាន កើនឡើងលើសពី ១២លាន នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០០៨។ ផលប្រយោជន៍ដែលទទួលបានពីធនាគារឯកទេសវិនិយោគទីមួយ (FISB) គឺពុំ មានគូរប្រកួតឡើយ ៖

 • ការបំពេញបែបបទដាក់ពាក្យសុំប្រាក់កម្ចីពីរទំព័រដ៏ងាយៗ
 • អត្រាការប្រាក់ថោកត្រឹមតែ ១,១៥ ទៅ ២,១៥ %ប៉ុណ្ណោះក្នុងមួយខែ
 • ប្លង់ទន់សំរាប់ដាក់ជាទ្រព្យធានាសំរាប់កម្ចីតិចជាង ៣០.០០០ដុល្លារ
 • ដំណើរការអនុម័តលើកម្ចីគឺចំណាយពេលត្រឹមតែ១០-១៥ ថ្ងៃប៉ុណ្ណោះ
 • សេវាបំរើអតិថិជនល្អ និងប្រកបដោយប្រសិទ្ធផល
 • បុគ្គលិកមិនគិតថ្លៃកំរៃជើងសារ
 • (លក្ខណ្ឌខាងលើនេះ អាចផ្លាស់ប្តូរបានគ្រប់ពេលដោយ
  មិនចាំបាច់ជំរាបមុន)។

យោងតាមកំណត់ត្រា ២ ឆ្នាំមុនស្តីពីការបំរើសេវាជូនអាជីវកម្មធុនតូច និង មធ្យម ផលបត្រ័របស់ធនាគារឯកទេសវិនិយោគទីមួយ (FISB) បានកើនឡើង រហូតដល់មានអតិថិជនជាង 260 - មធ្យមភាគច្រើនជាង 10 ក្នុងមួយខែ - ពីវិស័យ ផ្សេងៗដូចជា វិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យនាំចេញ/នាំចូល វិស័យសំណង់ និងច្រើនជាងនេះទៅទៀត។

Top

ការដាក់ពាក្យសុំប្រាក់កម្ចី

ការដាក់ពាក្យសុំកម្ចីពីធនាគារឯកទេសវិនិយោគទីមួយគឺជាជំហានដ៏ឆ្លាតវៃរបស់ លោកអ្នកក្នុងការបន្តជោគជ័យក្នុងអាជីវកម្មរបស់លោកអ្នក។ ជាមួយបុគ្គលិក ផ្នែកកម្ចីប្រកបដោយវិជ្ជាជីវៈរបស់យើងខ្ញុំដែលនៅចាំបំរើស្តាប់ និងជួយលោក អ្នកនៅគ្រប់ជំហាននោះ ដំណើរការនេះនឹងប្រព្រឹត្តទៅបានរហ័ស និងមានភាព ងាយស្រួល។ ទន្ទឹមនឹងការបំពេញនូវពាក្យសុំពីរទំព័រនេះ យើងខ្ញុំស្នើឱ្យលោក អ្នកភ្ជាប់មកជាមួយនូវឯកសារដូចតទៅ ប្រសិនបើមាន ៖

 • ច្បាប់ថតចំលងនៃអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួន
 • ច្បាប់ថតចំលងការចុះបញ្ជីលិខិតប្រកាសនីយបត្រ័តក្កកម្ម
 • ច្បាប់ថតចំលងវិញ្ញាបនបត្រចុះបញ្ជីរបស់ក្រុមហ៊ុន
 • ច្បាប់ថតចំលងលិខិតបញ្ជាក់កម្មសិទ្ធិលើទ្រព្យធានា
 • ច្បាប់ថតចំលងរបាយការណ៍របស់ធនាគារ
 • ច្បាប់ថតចំលងរបាយការណ៍ហិរញ្ញវត្ថុ រួមមាន ៖
  • គណនីលទ្ធផលសំរាប់រយៈពេលមួយឆ្នាំ/ខែ
  • តារាងតុល្យការ
  • របាយការណ៍លំហូរសាច់ប្រាក់
 • ច្បាប់ថតចំលងលក្ខន្តិកៈក្រុមហ៊ុន (MoAA)
 • បញ្ជីសន្និធិ ឬសារពើភ័ណ្ឌ
 • ឯកសារផ្សេងទៀតដែលទាក់ទិនទៅនឹងអាជីវកម្ម

Top

ជំរើសក្នុងការសង

នៅធនាគារឯកទេសវិនិយោគទីមួយ យើងខ្ញុំយល់អំពីការលំបាក និងភាព តានតឹងដែលអាចមានក្នុងការសងប្រាក់។ ប៉ុន្តែជាមួយនឹងជំរើសសងប្រាក់ ដែលមានលក្ខណៈបត់បែនរបស់ធនាគារឯកទេសវិនិយោគទីមួយ (FISB) ការសងប្រាក់កម្ចីរបស់លោកអ្នកអាចមានភាពងាយស្រួលដូចជាការខ្ចី
ដូច្នេះដែរ។ ធនគារឯកទេសវិនិយោគទីមួយ (FISB) ជឿថាអតិថិជនរបស់ យើងខ្ញុំត្រូវមានសេរីភាពក្នុងការជ្រើសរើសជំរើសទាំងនេះ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រទូទៅបំផុតដែលមាននៅធនាគារយើងខ្ញុំ។

ជំរើសសងតាមដំណាក់កាល

ការសងរំលោះប្រាក់ដើម និងការប្រាក់តាមដំណាក់កាលប្រចាំខែជាទៀងទាត់ ដែលមានរយៈពេល ១២ ឬ ២៤ ខែ។ នេះគឺជាជំរើសទូទៅ និងមានការនិយម បំផុតដែលយើងខ្ញុំផ្តល់ជូន។

ជំរើសបង់ផ្តាច់នៅចុងវគ្គ (Balloon Option)

ការសងការប្រាក់ប្រចាំខែជាងទៀងទាត់ដែលមានរយៈពេល ១២ ឬ ២៤ ខែ ហើយធ្វើការសងផ្តាច់នូវប្រាក់កម្ចីទាំងអស់បូករួមនឹងការប្រាក់ក្នុងខែនោះ។ មិនណែនាំឱ្យប្រើជំរើសនេះទេ ប៉ុន្តែបើកសេរីសំរាប់ការពិភាក្សា។

ជំរើសរយៈពេលអនុគ្រោះ

សងការប្រាក់តែក្នុងរយៈពេលអនុគ្រោះដែលបានព្រមព្រៀងដោយអតិថិជន (មានន័យថា ៣ខែ) បន្ទាប់មកបន្តសងជាដំណាក់កាលរហូតផុតថេរវេលានៃ កម្ចី។

ជំរើសសងតាមការបង់រំលោះ (Slice Period Option)

ការសងជាដំណាក់ប្រចាំខែក្នុងចំនួនថេរយ៉ាងទៀតទាត់ដោយមានរយៈពេល ចន្លោះដែលត្រូវសងបន្ថែមនូវចំនួនណាមួយនៃប្រាក់ដើមដែលអតិថិជនគិតថា ងាយស្រួលដើម្បីបន្ថយនូវប្រាក់ដើមដែលជំពាក់ ហើយខែដែលនៅសល់គឺការ បង់រំលស់តាមដំណាក់កាលនូវប្រាក់ដើម និងប្រាក់ការ។

Top