លក្ខណៈទូទៅនៃសេវាហិរញ្ញវត្ថុ

កម្ចីត្រូវបានយល់ព្រមផ្តល់ជូនដល់អតិថិជនកៅសិបប្រាំបួនភាគរយដែលនេះធ្វើ ឱ្យធនាគារឯកទេសវិនិយោគទីមួយ (FISB) ក្លាយជាធនាគារមួយក្នុងចំណោម ធនាគារដែលគួរឱ្យទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា។ មិនថាលោកអ្នក ត្រូវការកម្ចីចំនួន ៥.០០០ ដុល្លារ ដើម្បីពង្រីកអាជីវកម្មបង្កាត់កូនត្រីរបស់ លោកអ្នក ឬ ចំនួន ៤០០.០០០ ដុល្លារ ដើម្បីនាំចូលសម្ភារៈសំណង់នោះទេ ប្រសិនបើលោកអ្នកត្រូវការយើងខ្ញុំមានមូលនិធិជូន។

សេវាហិរញ្ញវត្ថុ

នៅធនាគារឯកទេសវិនិយោគទីមួយ ការងាររបស់យើងខ្ញុំគឺផ្តល់ជូននូវកម្ចី និង សេវាកម្មប្រកបដោយគុណភាព និង ជំនាញវិជ្ជាជីវៈខ្ពស់បំផុត។ សេវាផ្តល់កម្ចី របស់យើងខ្ញុំត្រូវបានបែងចែកជាពីរផ្នែក - កម្ចីសំរាប់ពាណិជ្ជកម្ម និង កម្ចី សំរាប់សហគ្រាសធុនតូច និង មធ្យម - ផ្អែកទៅតាមចំនួនទឹកប្រាក់កម្ចីដែល បានស្នើសុំ និង ថេរវេលានៃកម្ចី។

កម្ចីមានកាលកំណត់រយៈពេលខ្លី និងរយៈពេលវែងជាធម្មតាមានចំនួនទឹកប្រាក់ ច្រើនជាង ៥០.០០០ ដុល្លារ និងមានថិរវេលាមិនលើសពី ២៤ ខែ រីឯកម្ចីរូបារូប ជាធម្មតាមានចំនួនទឹកប្រាក់ ៥០.០០០ ដុល្លារ និងមានថិរវេលារហូតដល់ ១២ ខែ។

ការទទួលកម្ចីពីធនាគារឯកទេសវិនិយោគទីមួយ

ការទទួលបានកម្ចីរបស់ធនាគារឯកទេសវិនិយោគទីមួយ (FISB) គឺរហ័ស ងាយស្រួលគ្មានភាពសាំញ៉ាំ។ អតិថិជនត្រូវបង្ហាញនូវគោលការណ៍ដូចតទៅ ៖

  • សមត្ថភាពសង
  • ការពេញចិត្តសង
  • ទ្រព្យធានាមានតម្លៃគ្រប់គ្រាន់

សកម្មភាពផ្តល់កម្ចីជាគោលដៅ

សកម្មភាពផ្តល់កម្ចីរបស់ធនាគារឯកទេសវិនិយោគទីមួយ (FISB) រួមមាន ផ្នែកដូចតទៅ ៖

កម្ចីផ្តល់ជូនវិស័យកសិ-ឧស្សាហកម្ម

  • កម្ចីផ្តល់ជូនវិស័យកសិកម្ម
  • កម្ចីផ្តល់ជូនវិស័យឧស្សាហកម្មកែច្នៃចំណីអាហារ និងកសិ-ចំណីអាហារ
  • កម្ចីផ្តល់ជូនវិស័យអចលនទ្រព្យពាណិជ្ជកម្ម
  • កម្ចីផ្តល់ជូនវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ពាណិជ្ជកម្ម
  • កម្ចីផ្តល់ជូនវិស័យកំសាន្តពាណិជ្ជកម្ម
  • ការផ្តល់ហិរញ្ញប្បទានទិញគ្រឿងចក្រ (គ្រឿងចក្រឧស្សាហកម្មធុនធ្ងន់ និងស្រាល)
  • កម្ចីផ្តល់ជូនគម្រោងឧស្សាហកម្ម

សេវាកម្ម និងកម្ចីផ្ទាល់ខ្លួន

  • កម្ចីផ្ទាល់ខ្លួនផ្តល់ជូនអតិថិជន
  • សំរាប់អាជីវកម្មទិញសិទ្ធិប្រមូលបំណុល (Receivables Factoring)
  • កម្ចីផ្តល់ជូនសំរាប់ទិញរថយន្តដឹកជញ្ជូន (រថយន្តអាជីវកម្ម និងរថយន្តឯកជន)
  • ទុនចល័តសំរាប់ពង្រីកអាជីវកម្ម និង ការលូតលាស់

កម្ចីផ្តល់ជូនវិស័យអប់រំ និងបច្ចេកវិទ្យា

  • កម្ចីផ្តល់ជូនសកលវិទ្យាល័យឯកជន
  • កម្ចីផ្តល់ជូនវិស័យសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធពត៌មានវិទ្យា
  • កម្ចីផ្តល់ជូនវិស័យសេវាកម្ម និងបរិក្ខារទូរគមនាគមន៍
  • មូលនិធិវិនិយោគសំរាប់ការពង្រីក និងលូតលាស់

Top